ពោធិ៍សាត់៖ ទណ្ឌិតម្នាក់បានចងកធ្វើអត្តឃាតនៅមណ្ឌលអប់រំកែប្រែទី៤ តែត្រូវបានមន្ត្រីអនុរក្សពន្ធនាគារដើរល្បាត និងជួយសង្គ្រោះ រួចបញ្ជូនសង្គ្រោះបន្ទាន់ ក៏ប៉ុន្តែជាអកុសល ទណ្ឌិតរូបនោះ បានប្រកាច់ដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តាមបំណងតែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមណ្ឌលកែប្រែទី៤ (ម៤) ស្ថិតក្នុងនៅភូមិព្រហ្បស្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាទណ្ឌិតជាប់ ឃុំឃាំង នៅមណ្ឌលអប់រំកែប្រែទី៤ ក្នុងករណីមនុស្សឃាតគិតទុកជាមុន ត្រូវផ្តន្ទាទោសតាមមាត្រាទី៣ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋហើយ ត្រូវផ្ទន្ទាទោសចាប់ពី១៥ឆ្នាំ និងធ្វើការឃុំខ្លួនតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៨ មកដល់ពេលនេះ មានរយៈពេល១១ឆ្នាំមកហើយ។

ទណ្ឌិតជាជនរងគ្រោះ ត្រូវបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត រយៈពេល២ថ្ងៃ ខណៈដែលយប់ជ្រៅ មិនទាន់មានក្រុមគណៈកម្មការជំនាញមកពិនិត្យ សាកសពជនរងគ្រោះ ត្រូវបានតម្កល់រួម នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ លុះព្រឹកឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគណៈកម្មការជំនាញ បានចុះមកពិនិត្យ នៅកន្លែងកើតហេតុឃើញថា ទណ្ឌិតជាជនរងគ្រោះ បានយកក្រមាចងក និងចម្រឹងបង្អួច ក្នុងមណ្ឌលអប់រំកែប្រែទី៤(ម៤) អគារB បន្ទប់B1 និងបានប្រគល់សាកសព ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕