ភ្នំពេញ៖ បុរស​ម្នាក់​បាន​​ស្លាប់ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ ខណៈបុរស​រូបនោះ​បានជិះ​ម៉ូតូ​ក្នុង​ល្បឿនលឿន​ បាន​ជ្រុលទៅ​បុក​នឹង​រថយន្ត​ដឹក​ធុង​ហ្គាស​ រថយន្ត​ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ហ្គាស​ ដែល​ឈប់​ស្ងៀម​ នៅលើពីក្រោយ​ពេញទំហឹង​ កាលពីវេលាម៉ោង​១១ និង​៥០នាទី​យប់ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ជិត​និង​ភោជនីយដ្ឋាន​ 8888 ផ្លូវ៥០ម៉ែត្រ​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។

សពជនរងគ្រោះ​ មានឈ្មោះ​ រិន​ កាមិត្ត​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់នៅ​ ភូមិ​ស្រុក​ចេក​ សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ មានស្រុកកំណេីត​ ស្រុក​បាទី​ខេត្តតាកែវ​ និងមានប្រពន្ធឈ្មោះ គឹម ហ៊ាង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្តីខាងលើ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ មានកូនស្រីតូច២នាក់ ។ ដោយជិះម៉ូតូ​ម៉ាក​ ឌ្រីមសង់​ សេរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CR-8373 ។

ចំណែក​រថយន្ត​ ដឹក​ស៊ី​ទែន​ហ្គាស​ របស់ក្រុមហ៊ុន​ តារា​ធី​ស៊ី​ ហ្គាស​ ចំនុះ​១​តោន​កន្លះ​ ម៉ាក​ហ៊ីយ៉ានដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ សៀមរាប​ 2A-7187 បើកបរ​ ដោយ​បុរស​មិន​ស្គាល់​ អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​៕