ភ្នំពេញ៖ កាលពីវេលាម៉ោង២០ និង១៥នាទី​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩ រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស៤៧០ ១គ្រឿង របស់លោកវរសេនីយ៏ទោ គង់ វាសនា នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកបញ្រ្ចាស់ផ្លូវ ទៅបុករះម៉ូតូជាច្រេីនគ្រឿង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល នៅតាមបណ្តោយមហាវិថី សហពន្ធ័រុស្សី​ ចំណុចស្កុបក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃេីញ​ បុរសម្នាក់​ បេីករថយន្តស៊េរីទំនេីប​ម៉ាកឡិចស៊ីស៤៧០ ១គ្រឿង​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ2K-1668​ ធ្វេីដំណេីរតាមបណ្តោយមហាវិថី​ សហព័ន្ធរស្សុី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណ:មកដល់ចំណុចស្កុបក្តាន់ពី​ កន្លែងកេីតហេតុ ស្រាប់តែអ្នកបេីកបរបួងចង្កូត​ បេីកបញ្រ្ចាសផ្លូវ​ ជ្រុលទៅបុករះម៉ូតូជាច្រេីនគ្រឿង​ ដែលកំពុងតែឈប់ស្តុប​ អស់ជាច្រេីនគ្រឿង​ បណ្តាលអោយមានមនុស្សជាច្រេីននាក់​ បានរងរបួសធ្ងន់ស្រាល​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍​ ឃាត់ខ្លួនអ្នកបេីកបរយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរភ្លាមៗតែម្តង​។

ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូរងគ្រោះទាំងអស់​ ទៅរក្សាទុកនៅ​ ការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕