ភ្នំពេញ៖ ដំណឹងបឋម! កាលពីវេលាម៉ោង​៣ និង​១៥នាទីរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ​​២០១៩ មានករណីអគ្គិភ័យឆាប​​ឆេះយ៉ាងខ្លាំង​នៅ​កន្លែង​ប្តូរប្រេង​​ម៉ាស៊ីន​ម៉ូតូ និង​រថយន្ត ស្ថិត​ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌ​ចំការ​មន ។

តាមសេចក្តីរាយការណ៍​​បាន​បន្ត​ថា ខណៈពេលនេះ​កម្លាំង​សមត្ថកិច្ច​​បាន​ចុះមក​ដល់កន្លែងកើតហេតុ និង​បានហៅ​រថយន្តពន្លត់អគ្គិភ័យ​មក​ជួយអន្តរាគមន៍បាញ់ពន្លត់​ផងដែរ ។ ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​កើតមាន​អគ្គិភ័យខាងលើនេះ គេមិនទាន់ដឹង​នៅឡើយទេ៕