ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡាក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូនិច បណ្តាលអោយរងរបួសធ្ងន់ម្នាក់ នឹងទៀតស្លាប់ម្នាក់ រួចម្ចាស់រថយន្តបើកទ្វារត់គេចខ្លួនបាត់ ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៥នឹង១៥នាទីភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ នៅចំណុចអនុវិទ្យាល័យចតុមុខ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះ ប្រុសម្នាក់ស្រីម្នាក់បានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 1l-19 80 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្តុបបែកជាបួនក៏មានរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2A-67 06 ធ្វើដំណើរពីត្បូងទៅជើង ក្នុងរឿងល្បឿនលឿនបានជ្រុលមកបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យនារីម្នាក់ស្លាប់នឹងកន្លែងកើតហេតុនិងម្នាក់ទៀតជាបុរសរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ រីឯម្ចាស់រថយន្តបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល៕