កណ្តាល៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ៣ឆ្នាំ ត្រូវរថយន្តធុនធំសណ្តោងរ៉ឺម៉ក កិនស្លាប់មួយរំពេច ខណៈកុមារតូចរូបនោះរត់ឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងកាលពីយប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ រថយន្តដែលកិនក្មេង ស្លាប់នោះម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9625 ប្រភេទសណ្ដោងរ៉ឺម៉ក ពីក្រោយពាក់ស្លាកលេខភ្នំពេញ 4-1780 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន ។

ចំណែកក្មេងរងគ្រោះមានឈ្មោះ គន្ធា សុវណ្ណារ៉ា អាយុ០៣ឆ្នាំ រស់នៅក្នុងបន្ទុក មានឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ៣៣ឆ្នាំ មាន មុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ៕