កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ នាយ ព្រែក បានបង្ហោះសារជូនដំណឹងដ៏សោកស្តាយមួយ ដែលបានកើតឡើងចំពោះ កំពូលតារាចំរៀងអាយ៉ៃ និងកំប្លែង លោក ព្រហ្ម ម៉ាញ ដោយត្រូវបានចោរគាស់ផ្ទះរបស់លោក និងយកលុយទៅអស់ចំនួន ៥មុឺនដុល្លារ។ តាមប្រភពពីហ្វេសបុករបស់នាយព្រែក លោកបានសរសេរថា៖

ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ ។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។  ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវហើយ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ៕