បាត់ដំបង៖ កាលពីវេលាម៉ោង១៖២០នាទីរំលងអាធ្រាត្រថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តបណ្តាលឲ្យព្រូរថយន្តម្នាក់ស្លាប់ជាប់ និងកាប៊ីនរថយន្តយ៉ាងអណោចអាធ័ម នៅលើផ្លូវជាតិលេខ៥ ក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំងស្រុកមោងឫស្សី 

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាក់ហ៊ីយិនដាយដឹកបន្លែ ពណ៌សំបកឳឡឹក ស្លាកលេខភ្នំពេញ 3E –5820 អ្នកបើកបររត់គេចខ្លួន បានធ្វើដំណើរទិសដៅពីភ្នំពេញទៅ បាត់ដំបង លុះមកដល់ចំនុចកើតហេតុបានកៀររថយន្ត០១ គ្រឿងម៉ាក់ហ៊ីយិនដដាយ ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ណុប ពេញ ភេទប្រុស អាយុ៤៦ឆ្នាំ រថយន្តដឹកបន្លែមិនទាន់អស់ល្បឿនបានជ្រុលទៅបុកពីក្រោយរថយន្ត០១គ្រឿងទៀតមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើករថយន្តគេចខ្លួនបាត់បណ្តាលឱ្យស្លាប់ព្រូរថយន្តហ៊ីយិនដាយដឹកបន្លែ ដោយគៀបជាប់កាប៊ីន៕