កំពង់ចាម៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ភូមិត្រពាំងស្លា ឃុំសំពងជ័យជើងព្រៃ ខេត្តកំពងចាម ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖រថយន្តបង្កម៉ាក លុចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2H-4546 បើកបរដោយឈ្មោះ អាន ចន្ទ័ ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ(រងរបួសស្រាល) បើកពីត្បូងទៅជើង បានបុកម៉ូតូម៉ាកគុប ពាក់ស្លាកលេខ ភ្នំពេញ1I-4605 បើកបរដោយឈ្មោះ សុំ ឈី ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) ទីលំនៅភូមិកុមារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (អត់ពាក់មួកសុវត្ថិភាព)បើកច្រាសទិសពីជើងទៅត្បូង រួមដំណើរជាមួយឈ្មោះ ស៊ីម សាក់ ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិជាមួយគ្នារបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចំណែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕