ព្រៃវែង៖​ ក្មេងប្រុស៣​នាក់នាំគ្នាហែលទឹកស្រះលេងមិនប្រយ័ត្នក៏លង់ស្លាប់ទាំង៣​នា​ក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង០១ និង៣០នាទី ​រសៀល​ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ នៅ​ចំនុច​មាត់ស្ទឹងខាងលិច ភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

សពក្មេងប្រុសរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ​ ភាស្ស ដេត ភេទ ប្រុស អាយុ១១ ឆ្នាំទី២ ឈ្មោះ ម៉ៅ វីន ភេទប្រុស អាយុ១២ឆ្នាំ និងទី៣ ឈ្មោះ ឆៃ លាងកញ្ញា ភេទ​ ប្រុស អាយុ១២ឆ្នាំ អ្នកទាំង៣ ស្នាក់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកញ្រ្ជៀច ខេត្តព្រៃវែងជាមួយគ្នា​ ។

ក្មេងប្រុសទាំង៣ នាក់ខាងលើត្រូវឪពុកម្តាយទៅរកសុីចំណាកស្រុក ហើយរស់នៅជា​មួយ​ជីដូនឈ្មោះ​ ទូច គីន ភេទស្រី អាយុ៥៨​ឆ្នាំរស់ នៅភូមិឃុំខាងលើ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុន​ពេលកើតហេតុក្រុមក្មេងប្រុសទាំង៣នាក់នាំគ្នាទៅលេងទឹកស្រះ ពេលបា យហើយក៏ត្រូវ​បានលង់ទឹកស្លាប់តែម្ដង​ ។​

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​ ជំនាញ​បានចុះមកពិនិត្យនិងធ្វើកោ​សល្យវិច្ឆ័យ​ រួចបញ្ជាក់ថា​ ជនរងគ្រោះពិត​ជា​លង់ទឹកស្លាប់ប្រាកដមែន​ ។ ក្រោយពេលពិនិត្យនិងកោសល្យវិច្ឆ័យរួចសមត្ថកិច្ច​ បានធ្វើកំណត់ហេតុប្រគល់សព​ជនរងគ្រោះឲ្យក្រុមគ្រួសារយក​ ទៅធ្វើបុណ្យតាមប្រពៃណី៕