បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងដោយរថយន្តបែនដឹកដីធុនធំមួយគ្រឿង បានបុក និងកិនម៉ូតូ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកេីតឡេីង នៅវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទាំងបីនាក់ពុំទាន់ស្គាល់អត្តសញ្ញាណទេ (ប្រុស២នាក់ ស្រី១នាក់) ។ ចំណែករថយន្ដបង្ករFUSO ធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-3754 អ្នកបើកបរត្រូវបានឃាត់ខ្លួន៕