ភ្នំពេញ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ដី​បើក​បុក​រះ​រថយន្ត​កូរ៉េ ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ រួច​បន្ត​បុក​រះ​រថយន្ត​ពី​គ្រឿង​ទៀត​រង​ការខូចខាត​យ៉ាងតំណំ និង​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់​។

ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ៕