ភ្នំពេញ៖​ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ ដង្កោក្របួចបានភ្លាមៗ  ក្រោយពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង៣ នឹង០០នាទី​ ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ទីតាំងដែលពួក គេធ្វើសកម្មភាពស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់​ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ 

ជនសង្ស័យទាំងពីរនាក់ខាងលើទី១​ ឈ្មោះ​ ហេង​ ណាង​ ភេទប្រុស​ អាយុ២៣ឆ្នាំ  ,​ ទី២​ ឈ្មោះ​ ម៉ន​ តារា​ ​ ភេទប្រុស​ អាយុ២៣​ ឆ្នាំ​ អ្នកទាំងពីរស្នាក់នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​។ ចំណែកជនរងគ្រោះឈ្មោះ​ សុខ​ សុភ័ក្រ​ ភេទស្រី​ អាយុ១៨ឆ្នាំ​ ,​ 

សមត្ថកិច្ចបន្តថាដំបូងឡើយជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីត្បូងទៅជើង​ ខណៈដល់ចំណុចកើតហេតុ ដោយឃើញឱកាសល្អពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូបានស ម្រេចហើយព្យាយាមជិះគេចខ្លួន​ ប៉ុន្តែពេលនោះជនរង គ្រោះបានដេញតាមហើយស្រែកថា  ចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់​ រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែ​ ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់យកមកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹកដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីរធ្វើការសាកសួររួច​ សមត្ថកិច្ចខណ្ឌដង្កោបាន សម្រេចប្រគល់ជនសង្ស័យទាំងពីរនាក់នេះទៅអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ចាត់ការទៅតាមនីតិវធីច្បាប់​ ព្រោះការកំណត់ទីតាំងដែលជនសង្ស័យធ្វើសកម្ម ភាពឆក់ទូរសព្ទដៃគឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ៕