នាព្រឹកនេះវិញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពិធីហែរជំនូនរបស់ កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយ លោក អុឹង សុខលី កំពុងតែប្រារព្ធធ្វើឡើង នៅឯសណ្ឋាគារ សុខាភ្នំពេញ ដែលក្នុងពិធីនេះ យើងឃើញមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលល្បីៗ អ្នកជំនួញ រួមទាំងភ្ញៀវកិត្តិយសក្រុមគ្រួសារសាច់ញាតិទាំងសងខាង នឹងសិល្បករ សិល្បការិនីជាច្រើនរូប ដែលកាន់តែ ញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។

ហើយអ្វីដែលជាការទន្ទឹមរង់ចាំនោះ នៅមុននេះបន្ដិច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់កិត្ដិយសដ៏គូរស្វាមីភរិយាថ្មីមួយគូរនេះ ដោយបានអញ្ចើញជាភ្ញៀវកិត្ដយសកាត់សក់ សម្រាប់ជាជ័យសិរីមង្គលដល់អ្នកទាំងពីរឲ្យស្រលាញ់គ្នាដល់ចាស់ទៅថែមទៀតផង៕

https://www.facebook.com/susenbeongkengkongbranch/videos/427683074463085/?t=46