តាកែវ៖ ថ្ងៃទី២៩  តុលា  ២០១៧ មានអគ្គិភ័យមួយបានឆាបឆេះនៅទីតាំងមួយកន្លែង ៕ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៩  តុលា  ២០១៧ នៅទីតាំងមួយកន្លែងនៃសាលាវិទ្យាល័យ សុខ អាន ក្តីទន្ទឹម  ស្ថិតក្នុងភូមិថ្កូវ ឃុំជេីងគួន ស្រុកសំរោង ខេត្តតាកែវ។

ក្រោយពីទទួលបទបញ្ជាភ្លាម លោកអធិការបានដឹកនាំកម្លាំងជំនាញបង្កា ពន្លត់អគ្គិភ័យស្រុក សហការជាមួយស្រុកជាប់ព្រំប្រទល់ និងកម្លាំងជំនាញ បង្កា និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត។

លោកអធិការ បានបន្ថែមទៀតថា ប្រតិបត្តិការជួយសង្រ្គោះនេះដោយប្រេីប្រាស់រថយន្តបាញ់ទឹកពន្លត់អស់ចំនួន០២ឡានទេីបគ្រប់គ្រងស្ថានភាពបាននិងរលត់ទាំងស្រុង ហេីយសំភារៈខូចខាតមួយចំនួនដូចជា៖

ទីចាត់ការចំនួន០២បន្ទប់ បណ្ណាល័យចំនួន០១បន្ទប់ ម៉ាសុីនព្រីនឯកសារចំនួន០៣គ្រឿង មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះគឺផ្ទុះសេខ្សែភ្លេីង។