ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ អ្នកនេសាទត្រីប្រទះឃើញ សពបុរសម្នាក់អណ្ដែតទឹក ទន្លេសាបមានសភាពហើមស្អុយ បង្ករការភ្ញាក់ផ្អើល នៅចំណុចមាត់ទន្លេសាប ខាងក្រោមស្ពានជ្រោយចង្វារ ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពបានអោយដឹងថា៖ នៅមុនពេលប្រទះ ឃើញពួកគាត់បានចេញពីកន្លែងស្នាក់នៅមក នេសាទនៅខាងក្រោមស្ពានជ្រោយចង្វារ ដូចសពដង ខណ: មកដល់កន្លែងកើតហេតុ ស្រាប់តែមានធំក្លិនឈួលស្អុយ ដោយមាន ការសង្ស័យបាននាំគ្នាអុំទូកមកក្បែរសម្រាស គេ គរចោលតាមម៉ាត់ច្រាំងទន្លេ ស្រាប់តែ ប្រទះឃើញ សពបុរសអណ្តែតជាប់ទើនឹងសម្រាសដោយមានសភាពហើមស្អុយ ។

សាកសពមាន ឈ្មោះ សានម៉ៅ អាយុ ២៥ឆ្នាំ ភេទប្រុស ស្រុកកំណើត ស្ថិតនៅភូមិថ្មី ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជា បុគ្គលិក អគ្គិសនីកម្ពុជា ពាក់អាវយឺតដៃខ្លីពណ៍ខ្មៅ ស្លៀកខោខូវប៊យជើងវែងពណ៍ខ្មៅមានសភាព ហើមស្អុយ។

ក្រោយពីប្រទះឃើញសភាពបែបនេះក៏នាំគ្នារត់មករាយការណ៍ ជួនសមត្ថកិច្ចមូលរដ្ឋាន ឲ្យចុះមកកន្លែងកើត ហេតុរួចយកអូបររបស់ការិយាល័យចរាចរណ៏ជើងទឹក និងទូកអ្នកនេសាទអូសយកមកដាក់ខាងលើច្រាំងទន្លេដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសលវិច្ឆ័យ រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕