កាលពីម្សិលមិញនេះ មាន​វីដេអូ​ជាងក្រុម​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល១ក្រុម បាន​ចាប់​ជន​សង្ស័យ​ម្នាក់​វាយ​ខ្នោះ​រួច​ទៅ​ហើយ ទើប​ធ្វើ​ដំណើរ​មក​ចាប់​ជន​សង្ស័យ​ម្នាក់​ទៀត។ ពេល​មក​ចាប់​វាយ​ខ្នោះ​នោះ ស្រាប់​តែ​បង​ប្រុស​របស់​ជន​សង្ស័យ​ម្នាក់​ទៀត មិន​ព្រម​ឱ្យ​វាយ​ខ្នោះ​ដៃ​ឡើយ ដោយ​សួរ​រក​ភស្តុតាង និង​ដីកា​បង្គាប់​ពី​តុលាការ។

ប៉ុន្តែ​សមត្ថកិច្ច បែរ​ឆ្លើយ​ថា​គ្មាន គិត​តែ​ព្យាយាម​បញ្ជូន​ជន​សង្ស័យ​ទៅ​ប៉ុស្តិ៍។​ ហេតុការណ៌នេះ បាន​កើត​ឡើង​នៅ​ស្រុក​បរកែវ ខេត្ត​រតនគីរី បន្ទាប់​ពី​អ្នកស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម ធ្វើ​សកម្មភាព​ចុះ​ចាប់​ប្រជាពលរដ្ឋ​ដល់​ផ្ទះ​ពាក់​ព័ន្ធ​នឹង​ថ្នំាញៀន ដោយ​គ្មាន​ដីកា និង​គ្មាន​ភស្តុតាង​ជាក់​ស្ដែង។

ម្ចាស់​ផ្ទះដែល​ត្រូវ​ជា​បង​ជន​សង្ស័យ មិន​សុខ​ចិត្ត​ឱ្យ​គេចាប់​ប្អូន​ប្រុស​ឡើយ គឺ​នៅ​ប្រកែក​តវ៉ា រហូត​ដល់​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖