កណ្ដាល៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម និងពីប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ បុកពេញទំហឹង នៅលើចំណែកផ្លូវម៉ូតូ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សពមានឈ្មោះ ពាង ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររស់នៅភូមិព្រៃផ្ញា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង៕