នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្មេងប្រុសដែលអាចនិយាយបាន១៤ភាសា​គឺប្អូនប្រុស ធុច សាលិក បានសម្រេចបំណងរបស់គេហើយដោយបានទៅសិក្សារនៅបរទេស គឺនៅប្រទេសចិន។ ក្មេងប្រុសធុច សាលិក សប្បាយរីករាយណាស់ដោយរូបគេបានឈានទៅមុខ១ជំហានទៀតហើយ ព្រោះសាលិកមិនដែលបានគិតទេថាជីវិតរបស់គេ ត្រូវផ្លាស់ប្ដូរលឿនយ៉ាងនេះសោះ ពីក្មេងលក់វត្ថុអនុស្សារីយ៍នៅតាមប្រសាទបុរាណសុខៗក៍ត្រូវបានមករៀនបន្ដនៅរាជធានីភ្នំពេញ ដោយមានការជ្រោមជ្រែងទំនុកបំរុងពីលោកអគ្គនាយក ឃិត ឃឿន មានទាំងផ្ទះ ថវិការ ការសិក្សា ដីចំការ ទៀតផង និងការឧបត្ថម្ភពីសប្បុរសជនជាច្រើនផ្សេងទៀត នេះដោយសារតែ សាលិក ជាក្មេងប្រុសមានទេព្យកោសល្យ អាចនិយាយរហូតដល់១៤ភាសា។

ដោយឡែកនៅព្រឹកនេះ ថ្ងៃទី១៣ ឧសភា ២០១៩នេះ ប្អូនប្រុស ធុច សាលិក ត្រូវបានតំណាងរបស់សាលាអន្តរជាតិ ហាយឡាំង នៅខេត្តជើជាំង នៅឯប្រទេសចិន បានមកអញ្ជើញប្អូនទៅសិក្សារនៅទីនោះផងដែរ។ ហើយនាព្រឹកនេះផងដែរក្នុងការជូនដំណើរប្អូនសាលិក មានវត្ត ម្ដាយឪពុករបស់សាលិក លោកK01 និងក្រុមការងារ លោកអគ្គនាយក ឃិត ឈឿន និងលោកស្រី ឃិត យាន និងក្រុមការងារ ដោយសាលិក បានយំសំពះលារធ្វើអោយគ្រប់គ្នាទឹកភ្នែកតាមសាលិកផងដែរព្រោះត្រូវឃ្លាតឆ្ងាយពីក្មេងដ៍ឆ្លាតនេះមួយរយះនោះ។

គួររំលឹកឡើងវិញបន្តិចផងដែរថា ធុធ សាលិក បានល្បីមកទល់ពេលនេះគឺដោយសារស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ ហើយប្អូនក៏បានជួបស្ត្រីរូបនេះជាលើកទី២ផងដែរនៅភ្នំពេញ ជាមួយការថ្លែងអំណរគុណដែលបានធ្វើឲ្យរូបគេមានជីវភាពផ្លាស់ប្តូរទាំងគ្រួសារ មានអនាគតដ៏ភ្លឺស្វាងមកទល់សព្វថ្ងៃនេះ៕