រាជធានីភ្នំពេញ៖នៅវេលាម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ៣៦៩ស្ថិតក្នុងភូមិអូរអណ្តូងសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាជិះល្បាតពេលយប់ក៍ជួបជនសង្ស័យចំនួន៣នាក់កំពង់ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនក៏ធ្វើការដេញឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យប្រើប្រាស់និងជួញដូរនូវសារធាតុញៀនទាំង៣នាក់មានឈ្មោះឡុក សុធី អាយុ៣៣ឆ្នាំ មុខរបរជាងឈើស្នាក់ នៅភូមិអូរអណ្តូង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជួញដូរនូវសារធាតុញៀនទី២ឈ្មោះស្រី ឧត្តម អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ភូមិអូរអណ្តូង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញប្រើប្រាស់ទី៣ឈ្មោះ ឃុក លាងអាយុ២៣ឆ្នាំមុខរបរធ្វើចំការស្នាក់នៅ ភូមិអូរអណ្តូង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ការឃាត់ខ្លួនដកហូតបានម៉ូតូស្មាក់វី១គ្រឿងពាក់ស្លាកលេខភ្នំពេញ1BH-2560​រួមជាមួយនិងថ្នាំញៀន ពីរកញ្ចប់។ ចំណែកជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅបន្តសុំនុំរឿងតាមនិតិវិធីនៃច្បាប់ផងដែរ៕