ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយមើលទៅ ចំពោះរឿងរ៉ាវដ៏សែនរន្ធត់មួយបានកើតឡើងប៉ះចំ កញ្ញា ខែម ស្រីពៅ ហៅ ខេមរៈ ស្រីពៅ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅនេះ ដោយរោគាពាធ ក្នុងវ័យ ២៨ ឆ្នាំ។ ក្នុងនោះ គេបានឃើញក្រុមគ្រួសាររបស់ ស្រីពៅ មានក្តីសោកសៅជាខ្លាំងក្រោយពីជួបរឿងនេះ លាយឡំក្តីអាណិតជាពន់ពេក។

ចំណែកនៅក្នុងថ្ងៃនេះ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃបុណ្យគម្រប់ខួប ១០០ ថ្ងៃរបស់ ខេមរៈ ស្រីពៅ ហើយ ដោយក្រុមគ្រួសាររបស់ ស្រីពៅ បានរៀបចំធ្វើឡើងនៅឯស្រុកកំណើត នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមជូនពរដួងវិញ្ញាណក្ខន្ធកញ្ញា ខេមរះ ស្រីពៅ នៅជាតិក្រោយសូមជួបតែសុខភាពល្អ កម្លាំងមាំមួន និងក្លាយជាប្រិយភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដដែលផងចុះ៕