ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​កាច់​សោ​ក​ម៉ូតូ​ប្រជាពលរដ្ឋ​បានសម្រេច​ហើយបម្រុងជិះ​គេចខ្លួន តែត្រូវម្ចាស់​ប្រទះឃើញ​ស្រែក​ឆោឡោ ចំពេល​កម្លាំង​ល្បាត​ទៅដល់​ល្មម តាម​ក្របួច​ចាប់បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បុរី​​ ពិភព​ថ្មី​កំបូល ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​ជនសង្ស័យ​មានឈ្មោះ សៀន រុន ហៅ​ភក្តី ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ទើប​ចេញពី​ពន្ធនាគារ មាន​ទីលំនៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត​ភូមិ​សា​ម្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។​