ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ (មានបញ្ហាសតិអារម្មណ៍) មានសតិវិលវល់ មិនប្រក្រតី ហេតុតែបាត់បង់ការចងចាំ ដើររើសដុំថ្មគប់រថយន្ត ម៉ូតូអ្នកដំណើរតាមផ្លូវ ត្រូវបានសមត្ថកិច្ចចុះទៅចាប់ឃាត់ជៀសវាង បញ្ហាកើតឡើងធ្ងន់ធ្ងរ ទោះជាគ្មានពលរដ្ឋ និងអ្នកដំណើរណាខឹងសម្បារជាមួយក៏ដោយ តែបង្កឲ្យផលខូចខាតទ្រព្យសម្បត្តិអ្នកដទៃ មានតែឃាត់រងចាំប្រគល់ឲ្យទៅមន្ទីរសង្គមគមកិច្ច កាលពីវេលាម៉ោង៩​៖១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ត ទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវណតប្រីដ ស្ថិតក្នុងភូមិចុងថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីវិកលចរឹក មានអាយុប្រហែល៤០ឆ្នាំជាង រកសាច់ញាតិមិនឃើញ ពលរដ្ឋឃើញហេតុការណ៍អាសូរគ្រប់គ្នា បែជាដើររើសដុំថ្ម ដេញគប់រថយន្ត ម៉ូតូ អ្នកដំណើរតាមផ្លូវ ប៉ះពាល់ និងរងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់នាំយកទៅសំចតជាបណ្តោះអាសន្ននៅប៉ុស្តិ៍។

តាមសមត្ថកិច្ចបានឲ្យដឹងថា រកសាច់ញាតិស្ត្រីខាងលើ មិនទាន់ឃើញនៅឡើយ កាលបើគាត់មានជំងឺបែបនេះទៅហើយ ជៀសវាងប៉ះពាល់ដល់អ្នកដទៃ ដូច្នេះ មានតែទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចឲ្យមកទទួលយកទៅគ្រប់គ្រង៕ ប្រភព News4news