ឯកឧត្តម​ ផាន់​ ចាន់​ធុល​ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមកម្មវិធីសប្បាយៗជាមួយបងប្អូនប្រជាពលរដ្ឋ ដោយឯកឧត្តម ត្រូវបានប្រជាពលរដ្ឋចាប់លាបម្សៅ និងស្រោចទឹក ដោយទឹកចិត្តគោរពស្រលាញ់បំផុត ក្នុងនាមជាថ្នាក់ដឹកនាំដ៍ល្អរបស់ប្រជាពលរដ្ឋ។

សូមជូនពរឯកឧត្តមអភិបាលខេត្តប៉ៃលិន ជួបប្រទះតែសេចក្ដីសុខចំរើន ព្រមទាំងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ៕