​កំពង់ធំ​៖​ មនុស្ស​២​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ នឹង​ម៉ូតូ​ នៅ​ថ្ងៃ​ពុធ​ ១៣​កើត​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​នឹង​៤៨​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១​ ភូមិ​បល្ល័ង្ក​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​។​

​មន្ត្រី​នគរបាល​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ ភ្នំពេញ​ 1BI-7015​ (​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​)​ បើកបរ​ដោយ​ឈ្មោះ​ សុ​ន​ សំ​បាន​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​អូរ​ដារ​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​ពាក់មួក​សុវត្ថិភាព​)(​មុខរបរ​កម្មករ​មក​ពី​ប្រទេស​កូរ៉េ​)​ ឌុ​ប​ប្រពន្ធ​ឈ្មោះ​ នាង​ ខី​ អាយុ​៥៨​ឆ្នាំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​មិន​ពាក់មួក​សុវត្ថិភាព​)(​មុខរបរ​កម្មករ​មក​ពី​ប្រទេស​កូរ៉េ​)​។​

​ចំណែក​ខាង​រថយន្ត​ម៉ាក​Lexus​ Rx300​ ពណ៌​ទឹ​កមាស​ ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 2B-9977​ (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​)​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​បើករថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​បន្សល់​ទុក​នូវ​ស្លាក​លេខ​ជ្រុះ​ជាប់​ជាមួយ​ម៉ូតូ​)​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​មូលហេតុ​ជាបឋម​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ទៅ​បុក​រថយន្ត​ដែរ​កំពុង​ចរាចរ​ក្នុង​កន្លង​ផ្លូវ​ផ្ទុយ​ទិស​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​វាសវែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​។​ ចំណែក​សព​សមត្ថកិច្ច​បាន​ធ្វើ​ឯកសារ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕