កំពង់ធំ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតឡើង គឺប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើលទាំងព្រឹកព្រលឹម ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានរថយន្តមួយគ្រឿង ម៉ាក Vigo ពណ៌ត្រអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0504 បើកបោះពួយល្បឿនលឿន ជ្រុលហោះឡើងវិមានឯករាជ្យកំពុងសាងសង់ នៅទីរួមខេត្តកំពង់ធំ បណ្ដាលឲ្យជាប់ទើរថយន្តលើខឿន យ៉ាងស្រស់សង្ហារ ហើយភ្លាមៗត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកពិនិត្យមើលផងដែរ៕