សៀមរាប៖ លោតទឹកលេងទំលាក់ខ្លួន ស្រាប់តែធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១ និង២០នាទីរសៀល ថ្ងៃ១៦ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅ ចំណុច ទឹកធ្លាក់ ភ្នំ គូលែន (ជាន់ទី បី) ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះសពបានប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕