កណ្ដាល៖ នៅមុននេះបន្តិចវេលាម៉ោង​១រសៀល​ ថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៩នេះ មានករណីភ្ញាក់ផ្អើលមួយ ដែល រថយន្តស៊េរីទំនើប LEXUS GS470 ផ្ទុះធុងហ្គាសបណ្តាលឲ្យមនុស្សជាច្រើនអ្នករងរបួស ចំណែករថយន្ត ឆេះរាលដាលខូចខាតរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខ កណ្តាល​ 2B-1385 និងម៉ូតូមួយគ្រឿង​ទៀត ព្រមទាំងរាលដាលដល់ផ្ទះលក់សម្ភារៈក្មេងលេង(គ្រឿងជ័រ) មួយកន្លែងទៀត តែត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ និងរថយន្តពន្លត់អគ្គិភ័យ​ជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍​។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចនៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) មាត់ស្ទឹងតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ងន គន្ធា ភេទប្រុស ជាមន្ត្រីកងរាជអារុធហត្ថលេីផ្ទៃប្រទេសមានឋាននន្តរសក្តិថ្នាក់វរសេនីយ៍ទោ ជាម្ចាស់រថយន្តGX470 ពាក់ផ្លាកលេខភ្នំពេញ 2M-8062 និងម្នាក់ទៀត ដែលនៅក្បែរនោះរងរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណទេ បានទៅសង្គ្រោះនៅ មន្ទីរពេទ្យដោយខ្លួនឯង។

ទាក់ទងនឹងមូលហេតុនៃការផ្ទុះនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយ។