កម្មវិធីជប់លៀងផឹកសុីអបអរចូលឆ្នាំថ្មី បែរជាមានការឈ្លោះគ្នា គប់ដុំថ្មកែវចានហោះ នៅរោងចក្រ ភូមិជ្រៃកោង ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ២ រាជធានីភ្នំពេញ។

ហេតុការណ៏ប្រទូស្តរ៉ាយគ្នាយ៉ាងខ្លាំងក្លារវាងក្រុមកម្មកររោងចក្រ២ផ្សេងគ្នាដែលមានទំនាស់ពេលកំពុងផឹកស៊ីក្នុងពិធីជប់លៀងដែលរៀបចំឡើងដោយថៅកែរោងចក្រ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងរោងចក្រ«ខេមបូឌាន រេដសាន់ ខ្លូស៊ីង ខូអិលធីឌី»និងរោងចក្រ«មីល័រ ខេមបូឌា ហ្គាម៉ិន ឯក»ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេវែនស៊ី ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខណៈនោះភាគីទាំង២ម្ខាងៗមានគ្នារាប់រយនាក់បានវាយតប់គ្នា ព្រមទាំងប្រើដុំថ្ម ដបស្រា និងកែវស្រាគប់ដាក់គ្នាទៅវិញទៅមក ហើយក៏បានស្រែកជេរបញ្ចោរគ្នាយ៉ាងអនាធិបតេយ្យទ្រហឹងអឺងកង ពេញរោងចក្រ គ្មានសណ្ដាប់ធ្នាប់ឡើយ និងមើលទៅអាក្រក់មើលបំផុត៕