បន្ទាយមានជ័យ៖ យុវជន២នាក់ ចេញពីផឹកស៊ីជិះម៉ូតូក្នុងល្បឿនយ៉ាង​លឿន រេចង្កូតទៅបុករបាំងដែកសុវត្ថិភាពផ្លូវ បណ្តាលឲ្យ​ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ចំណុចផ្លូវបត់កែងថ្មឆ័ត្រ ក្នុងភូមិថ្មឆ័ត្រ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

យុវជនទាំងពីរ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះ ដែលស្លាប់ សមត្ថកិច្ចបានស្រាវជ្រាវរកក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕