វីដេអូរបង្ហាញការពិត ករណី២នាក់ប្ដីប្រពន្ធត្រូវរថយន្ដស្ទូចធុនយក្សកិនធ្លាយខួរស្លាប់ទាំង២នាក់មួយរំពេច​ គឺមិនមែនបណ្ដាលមកពីចោរឆក់ ឬទាក់ដៃចង្កូតគ្នាទេ គឺមកពីជិះម៉ូតូលឿនមិនប្រយ័ត្នបានរអិលនឹងគែមផ្លូវបណ្ដាលអោយដួលដោយខ្លួនឯងខ្ទាតចូលរថយន្ដកិនស្លាប់តែម្ដង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣ កែងផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕