ភ្នំពេញ៖ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១ ​ខែមេសា​ឆ្នាំ​២០១៩​ ជនសង្ស័យ​ម្នាក់​បាន​លួច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​បំណង​លួច​ទ្រព្យសម្បត្តិ​ ត្រូវ​ម្ចាស់ផ្ទះ​ដឹង​ទាន់​ក៏​ស្ទុះ​រត់ចេញ ​ត្រូវ​ម្ចាស់ផ្ទះ​នាំគ្នា​ដេញចាប់​ឃាត់ខ្លួន​ឱ្យ​សមត្ថកិច្ច​។ ហេតុការណ៍នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ជិត​ផ្សារ​ទឹកថ្លា ​ផ្លូវ​បេតុង​ផ្ទះ​លេខ​២០​ ភូមិ​ចុង​ថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ធ្វើជា​ប្រកាច់​ដូច​បែក​ថ្នាំ​មិនអាច​សួរ​ឈ្មោះ​បាន​។ ​ចំណែក​ជនរងគ្រោះ​មានឈ្មោះ មាស រ៉ៃ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​ក្រោយពេល​សួរនាំ​រួចមក​ សមត្ថកិច្ច​ប៉ុស្ដិ៍​ទឹកថ្លា​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​អធិការដ្ឋាននគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវីធី ៕