បាត់ដំបង៖ ថ្ងៃទី២៤  តុលា ២០១៧ កំលាំងជំនាញផែនយុត្តិធម៌សហការជាមួយកំលាំងនគរបាលប៉ុស្តិបឹងព្រីងបានបង្រ្កាបនិងឃាត់ខ្លួនមុខ សញ្ញាចែកចាយគ្រឿងខុសច្បាប់បានចំនួន០២នាក់។

ករណីនេះកើតឡើងនៅ វេលាម៉ោង១១នឹង០០នាទីថ្ងៃទី២៤ តុលា ២០១៧ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល  ខេត្តបាត់ដំបង។

ជនសង្ស័យទាំង០២នាក់ឈ្មោះ៖ ឈ្មោះ ថា ធា ភេទប្រុស អាយុ២១​ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង។ ឈ្មោះ ថ ខ្លឹង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង។

វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកក)ចំនួន១១កូនថង់តូច សំបកទែម៉ូម៉ែត្រ០៤ ដបសំរាប់ជក់ថ្នាំញៀន​០១  ដែកកេះ០៥  ទុយោសំរាប់ជក់ថ្នាំញៀន០៣  ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន កាំបិតសាំម៉ារ៉ៃចំនួន០១  ស្នាប់ដៃ០១ ទូរស័ព្ទស៊េរីចាស់០២គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តសំណុំរឿងបញ្ជូនមកតុលាការខេត្តដើម្បីចាត់ការនីតិវិធី។