ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស្តារិច មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់កង់ចំណែករថយន្តបង្កគងលើ ទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ៕