ភ្នមពេញ៖ ស្ត្រីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងដើរហាត់ប្រាណតាមផ្លូវ ត្រូវបានម៉ូតូកង់បីឥណ្ឌា Pass app បើកមកបុកពីក្រោយ ហើយបើករត់គេចបាត់ស្រមោល បន្សល់ទុកសពនៅកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យមើ​លទាំងព្រលឹម។

ហេតុការណ៍ដ៍រន្ធត់នេះ កាលពីវេលាម៉ោង៥៖២០នាទីព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះឈ្មោះ យ៉ែម សារី ហៅ អូន អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយកូននៅភូមិចំការឪឡឹក២ ខណ្ឌសង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល៕