នាថ្ងៃទី១៨ មិន ២០១៩នេះ លោកK01 និងក្រុមការងារបានចុះទៅជួបក្មងប្រុសកំសត់ម្នាក់ឈ្មោះ សំណាង ដែលពិការជើងហើយដើរអតចាយ នៅខេត្តកំពង់ស្ពឺ ដោយមានទាំងអំណោយដែលបានឧបត្ថម្ភដោយសប្បុរសជននានា ជូនដល់ក្រុមគ្រួសារក្មេងប្រុសពិការនេះទៀតផង ហើយក៍មានវត្តមានដ៍ខ្ពង់ខ្ពស់ពីលោកអគ្គនាយ ឃិត ឈឿន ផងដែរដោយលោកបានឧបត្ថម្ភដល់ក្មងប្រុសកំសត់ចំនួន២០០ដុល្លារផងដែរ។

អ្វីដែលចំលែកនោះ គឺលោកK01 បានអួលដើមរ ហូរទឹកភ្នែក ក៍ព្រោះតែបានឃើញនូវជីវភាពគ្រួសាររបស់ក្មងប្រុសសំណាង ក្នុងស្ថានភាព កំសត់​តោកយ៉ាក លំបាក សោកសង្រែង តែក្មងប្រុសសំណាងម្នាក់នោះ ជាក្មេងរឹងបុឹង ព្យាយាមជួយការងារក្រុមគ្រួសារទាំងខ្លួននៅក្មង ហើយពិការទៀត ឆ្លៀតដើររើសអតចាយ ឆ្លៀតទៅរៀន មិនមានពេលសប្បាយឬ ភាបកក់ក្ដៅក្នុងជីវិតដូចក្មងឯទៀតឡើយ។

ធ្វើការសង្គម ការងារមនុស្សធម៌ អស់ជាច្រើនណាស់មកហើយ តែបែរជាលោកK01 មកហូរទឹកភ្នែកដោយសារប្អូនប្រុសសំណាងទៅវិញ ហើយលោកក៍បានសំនូមពរសប្បុរសជនទាំងអស់មេត្តាជួយដល់ក្មេងប្រុសសំណាងម្នាក់នេះផង ព្រោះប្អូននៅក្មេងហើយជាជនពិការទៀត ដោយប្អូនចង់ទឿរៀនអោយបានគ្រព់គ្រាន់ ចង់រៀនភាសារអង់គ្លេសអោយបានច្រើន ដូច្នេះ សូមសប្បុរសជនទាំងអស់ជួយប្អូនសំណាងផង…៕

បាន​បង្ហោះ​ដោយ Sola Khang នៅ ច័ន្ទ 18 មីនា 2019

បាន​បង្ហោះ​ដោយ Sola Khang នៅ ច័ន្ទ 18 មីនា 2019

បាន​បង្ហោះ​ដោយ Sola Khang នៅ ច័ន្ទ 18 មីនា 2019

បាន​បង្ហោះ​ដោយ Sola Khang នៅ អាទិត្យ 17 មីនា 2019