មានហេ​តុការ​​​​​​ណ៍ដ៏គួរអោ​​​​​​​​​​​យរន្ធត់មួយ​​​​​​​​​ បានធ្វើអោ​​​​​​​​យបុរសជា​​​​​​​​ជន​​​​​​​​​​​​​​​​​ជាតិខ្មែរម្នាក់​​​​​​​​​ស្លាប់ដោ​​​​​​​​យសា​​​​​​​​​​​​​​​រ ក្រុមហ៊ុន​​​​​​​​​​ចិន​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការបំផ្ទុះថ្ម ផ្លោងធ្លា​​​​​​​​ក់ម​​​​​​​​​​​​​កត្រូវ​​​​​​​​​​​​​​​​​​ចំក្បាល បណ្តាលអោ​​​​​​​​​​​យស្លាប់យ៉ា​​​​​​​​​ងអា​​​​​​​​ណោ​​​​​​​​ចអាធ័​​​​​​​ម។នេះបើយោង​តា​​​​​​មការផ្សព្វផ្សា​​​​​​​​​​​​​​​​​​​​​​យរបស់ ស្នងការដ្ឋានន​​​​​​​​​​​​​គរបាល​​​​​​​​​​​​​​​​​​​​​ខេត្តត្បូងឃ្មុំ នៅល្ងាច​​​ថ្ងៃសុក្រនេះ។

ករណីនេះបាន​កើតឡើង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១​៩ វេលាម៉ោង១៧.​​​​​​​​​១០នាទី នៅ​​​​​​​​​​​​ក្នុងកា​​​​​​​​​​​​រដ្ឋានកិន​​​​​ថ្ម(ចិ​ន)​ឈ្មោះ ឆៃណា​​​​​​​រ៉ូតអ៊ែនប៊្រីតខុម​​​​ប្រេសិន ស្ថិតនៅ​​​​​​​​​​​​​​​​ភូមិអណ្តូងល្វេ ​​​​​​​​​ឃុំជប់ ស្រុកត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ មា​​​​នកា​​​​​​​​​​របំ​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទុះថ្ម ផ្លោងដុំថ្មចម្ងា​​​​​​​​​​​​​​​​​យប្រហែល250​​​​​​​​​​​​​​​​​​​​​​ម៉ែត្រ ធ្លាក់មកត្រូវចំក្បាល ឈ្មោះ ជុំ​ រចនា ​​​​​​​​​​​​​​​​​​​​ភេទ ប្រុស អា​​​​​​​​​​​​​​​យុ29ឆ្នាំ ជា​​​​​​​​​តិខ្មែរមុខរបរបេី​កបររ​​ថយ​​​​​​​​​​ន្តបែន​​​​​​​​​​​​​​​​ដឹកថ្ម ឲ្យក្រុម​​​​​​​​​ហ៊ុន​​​​​​​​​ខា​​​​​​ងលេី។

ជនរងគ្រោះមា​នទីលំនៅ​​ភូមិស្វាយ ​​​​​​​​​ឃុំរហា​​​​​​​​​​​​​​​​​​​​​​​​ត់ទឹក ស្រុកមង្គលបូ​​​​​​​​​​​រី ខេត្តបន្ទាយ​​​​​​​​​មានជ័​​​​​​​​​​យ(បណ្តាល​​​​​​​​​អោ​​​​​​​​​​​​​​​​​​​​​​​​យស្លាប់ភ្លាមៗ)នៅនិង​​​​​​​​​​​​​​​​​​​កន្លែង។ បច្ច្ចុប្បន្នជំនាញ​​​​​​នគរបា​​​​​​​​​​​​​លយុត្តិធម៌ស្រុកកំពុង​​​​​​​​​​ចាត់កា​​​​​​រតាម​​​​​នីតិវិធី៕