ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋអះអាងថារងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តល្បឿនលឿន រេចង្កូតធ្លាក់ចូលប្រឡាយ បោកផ្ទប់នឹងមាត់លូ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើ ម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន ក្រោយកើតហេតុ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកល្បឿនលឿនពជើងទៅត្បូង លុះដល់ចំណុចខាងលើ ហ្វ្រាំងដោយសារ មានរថយន្តនៅខាងមុខ ស្រាប់តែរេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងប្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូផ្ងារពោះ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ បញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្តដាំដូងក្បាលចូលទឹកសមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង នឹងរករថយន្តស្ទូចមកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន៕