សៀមរាប៖ អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងនៅព្រឹកនេះថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩វេលាម៉ោង១៧ និង៣០នាទីម្សិលមិញ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានបន្តថាករណីនេះគឺរថយន្តបែកកង់ខាងមុខបណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវ
នៅចំណុចផ្លូវជាតិលេខ៦ព្រំប្រទល់ឃុំសសរស្តម្ភនិងព្រៃជ្រូកភូមិ-ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោកអធិការបន្តទៀតថា រថយន្តបង្កម៉ាក TOYATA ផលិតឆ្នាំ………… ពាក់ស្លាកលេខពោធិ៍សាត់ 2B-6669 បើកបរដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បើកពីកើត ទៅលិច បានផ្ទុះកង់មុខខាងឆ្វេងរេចង្កូតក្រឡាប់ធ្លាក់ផ្លូវខាងជើងបណ្តាលឲ្យបុករុញ ជនរងគ្រោះឈ្មោះ ស៊ុង ស៊ីណា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរ កម្មករសំណង់ ដែលកំពុងដាក់អង្គប់កណ្តុលតាមចង្រាក់ផ្លូវបណ្តាលឲ្យស្លាប់តែម្ដង។ ចំណែកកូនម្ចាស់រថយន្តម្នាក់បានរងរបួស។ ចំពោះថយន្តខូចខាត១គ្រឿង។ អ្នកបើករថយន្តគេចខ្លួនក្រោយពេលកើតហេតុ។

បើតាមលោកអធិការបន្តថាមូលហេតុរថយន្តបែកកង់ក្រឡាប់ធ្លាក់ពីលើផ្លូវ។ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះវាស់វែង កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ដោយឡែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕