ភ្នំពេញ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​យ៉ាង​លឿន​បាន​រេ​ចង្កូត​បុក​សួនច្បារ​ចែកផ្លូវ​រួច​បន្ត​ហោះ​ទៅបុក​បង្គោល​ស្លាក​ចរាច​រណ៍​និង​បង្គោល​ភ្លើង​ក្រឡាប់​ផ្ងារ​ជើងទ្រមេឃ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ នៅតាម​បណ្ដោយ​ផ្លូវ​២១៧​ ជិត​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១៦ ​ខែ​មិនា​ ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​ស្ទូច​រថយន្ត​បង្ករ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ឲ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕