កោះកុង៖ បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ដេក​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់​ភ្នំ​មាស ​ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ទាក់ទង​ទៅកាន់​ស្ថានទូត​ដើម្បី​ស្វែងរក​សាច់​ញ្ញា​ត្តិ​មក​ទទួលយក​សព​។​លោក Leihenseder Bruno Michael អាយុ​៧២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C8R2Z689N ឆ្លងដែន​ចូលមក​ខេត្តកោះកុង​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​។​

​ជនបរទេស​រូបនោះ​ចូល​ស្នាក់​ក្នុងផ្ទះ​សំណាក់​ភ្នំ​មាស​កាលពី​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​។​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក​លេខ​B01 កាលពី​ល្ងាច​ម៉ោង​៥​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

​លោក ញ៉ែម តារា ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍ បានឱ្យដឹងថា បើតាម​ពិនិត្យ កោសល្យ​វិ​ច្ឆ័​យ​លើ​សព ជនរងគ្រោះ​ស្លាប់​ដោយសារតែ​គាំង​បេះ​ដួង​ដួល​ក្នុង​បន្ទប់ទឹក​។ ភ្លាមៗ​នោះ​លោក​ក៏បាន​ទំនាក់ទំនង​កាន់​តំណាង​ស្ថានទូត​ដើម្បី​ដឹក​ជ​ញ្ចូ​ន​សព​ទៅ​រាជធានី​ភ្នំពេញ​តាំងតែ​យប់​ម៉ោង​១០​យប់ ស្វែងរក​សាច់ញ្ញាតិ​បន្ត​។

​ក្រៅពី​ការសន្និដ្ឋាន​របស់​សម​ត្ថ​កិច្ច​រស្មី​កម្ពុជា​ក៏បាន​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​ពី​ការស្លាប់​របស់​ជនជាតិ​អាល្លឺម៉ង់ ទៅកាន់​តំណាង និង​ម្ចាស់​ផ្ទះសំណាក់​ភ្នំ​មាស ប៉ុន្តែ​ពួកគាត់​បដិសេធ​សុំ​មិន​បកស្រាយ​៕