ភ្នំពេញ៖នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣.០០នាទីមុននេះបន្តិច កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មយ៉ាងព្រៃផ្សៃ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យ បានធ្វើសកម្មភាពអាករសម្លាប់ នឹងខ្វេះភ្នែកជនរងគ្រោះដែលត្រូវជាសាច់ថ្លៃបោះចោលអស់រកពុំទាន់ឃើញ ។

-ជនបង្ករឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោគជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ ។
-ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។
-ហេតុការណ៍នេះកើតឡើង ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្ករក៏ស្រែក កុំអោយឈ្លោះគ្នា ក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង។
-បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្ត ចំនែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យ៕