ព្រៃវែង៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្រោយពីជីករណ្តៅដី ដែលមានជម្រៅ៤,៥០ម៉ែត្រ ដើម្បីយកទឹកមូបដាក់ស្រូវ បណ្ដាលឲ្យ​ដីបាក់​សង្កត់ពីលើ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ចំណុច​វាលស្រែខាងលិចភូមិខ្យោកកណ្តាល ចម្ងាយប្រហែល ២,០០០ម៉ែត្រ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ព្រុំ ស៊ា ភេទប្រុស អាយុ២៩ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ ខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពពីសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទៅជីកដីធ្វើអណ្តូងទឹក ដើម្បីបូមដាក់ស្រូវ ជម្រៅ ៤,៥០ ម៉ែត្រ បណ្តាលឲ្យ​បាក់ដីសង្កត់លើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាន​យកគ្រឿងចក្រ(អាអិច) ទៅកាយសង្គ្រោះជនរងគ្រោះចេញពីបាតរណ្តៅ ក៏ប៉ុន្តែអកុសលជនរងគ្រោះ បាន​បាត់ជីវិតទៅហើយ។ បន្ទាប់មកក៏ប្រគល់សាកសពជូន​ក្រុមគ្រួសារយកធ្វើទៅធ្វើបុណ្យតាមប្រពៃណី៕