កណ្ដាល៖ កើត‌ហេតុ‌ថ្ងៃ‌ទី០២ ខែមិនាឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ៨.៣០នាទី នៅចំណុចស្រះទឹកខាងក្រោយភូមិ ស្ថិតនៅភូមិ ព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ ឆឹម ឆន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។

*សភាពរឿងហេតុ
តាមការសួរបំភ្លឺសាក្សី ឈ្មោះសុត ថុល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុបានឲ្យដឹងថានៅពេលព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១.៣០នាទីជនរងគ្រោះបានបាត់ពី ផ្ទះដើររកមិនឃើញ រហូតដល់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ប្រហែល ម៉ោង៨.៣០នាទី បាននាំគ្នាដើររកឃើញក្រម៉ា ខោអាវរបស់ជនរងគ្រោះនៅមាត់ស្រះ ពេលនោះក៏នាំគ្នាដើររកជុំវិញស្រះទឹក ប្រទះឃើញជនរងគ្រោះអណ្តែតទឹកស្លាប់បាត់ទៅហើយ។ (បញ្ជក់៖ ជនរងគ្រោះផឹកស្រាស្រវឹងជារៀង រាល់ថ្ងៃ )។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងកូនបងប្អូនសព បានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាគ្មានស្លាកស្នាមអ្វី នៅលើដងខ្លួនឡើយ។

*ការសន្និដ្ឋាន របស់មន្ត្រីជំនាញនិងលោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារលង់ទឹក។សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕