ភ្នំពេញ៖ បើតាមសម្ដីសមត្ថកិច្ចករណីជនរងគ្រោះ បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនសង្ស័យរឿងភ្លើងប្រច័ណ្ឌនោះគឺមានឈ្មោះខៀវ កូនែល ដែលត្រូវជាកូនបង្កើតរបស់លោក ខៀវ កូឡា អ្នកអត្ថាធិបាយព័ត៌មាននៅទូរទស្សន៍CNC និងជាក្មួយបង្កើត នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អនុប្រធានការិគណនេយ្យ និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ មានករណីប្តីបាញ់សម្លាប់ប្រព្ធរបស់ខ្លួន ហើយជនសង្ស័យបានបាញ់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុផងដែរ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុបណ្តាលមកពីភ្លើងប្រចណ្ឌ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងត្រួតពិនិត្យកន្លែងកើតហេតុដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនេះ ប្តីឈ្មោះខៀវ កូនែល និងប្រពន្ធឈ្មោះ យេង លក្ខិណា។
ខៀវ កូនែល គឺជាកូនប្រុសតែម្នាក់គត់របស់លោកខៀវ កូឡា ដែលមានតួនាទីអនុប្រធានការិយាល័យគណនេយ្យជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ហេីយជាបងប្រុសបង្កេីតរបស់ពិធីការនីខៀវ សានសាណា។ប្តីប្រពន្ធដែលបាញ់សម្លាប់គ្នានេះទេីបតែរៀបការកាលពីថ្ងៃទី ០៨ ខែឧសភា ពោលគឺជិត៤ខែហេីយ អ្នកអ្នកទាំងពីរធ្លាប់ឆ្លងកាត់ជីវិតអាពា៌ពិពាហ៌លែងលះ និងមានកូនរៀងៗខ្លួន មុននឹងយកគ្នាជាប្តីប្រពន្ធ។សូមបញ្ជាក់ផងដែរថា នៅមុនមួយថ្ងៃនៃការកេីតការណ៏នេះ ស្រ្តីជាប្រពន្ធ បានបង្ហោះពាក្យពេជ្យមួយចំនួននៅលេីហ្វេសបុករបស់ខ្លួនថា << មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ។
តែបើយោងម្តាយខាងស្រីបានអោយដឹងថា មួយរយ:ក្រោយនេះ អ្នកទាំងពីរ មានការរកាំរកូសនិងឈ្លោះគ្នាញឹកញាប់ (អាចជារឿងប្រចណ្ឌ) រហូតឈានដល់បាញ់សម្លាប់ប្រពន្ធ និងបញ្ចប់ជីវិតខ្លួនឯងជាក្រោយ។ត្រឹមម៉ោង9និង53នាទី សពលោក ខៀវ កូណែល នៅមិនទាន់យកចេញពីបន្ទប់ជាន់លើនៅឡើយទេ ដោយសារសមត្ថកិច្ចជាប់ធ្វើកោសល្យច្ឆ័យ៕