​ភ្នំពេញ​៖​ ​បុរស​កម្មករសំណង់​ម្នាក់​ដេកស្លាប់​ក្នុង​ការដ្ឋាន​សំណង់​សាងសង់​ផ្ទះល្វែង​មួយកន្លែង​ដោយ​មិនទាន់​ដឹង​មូលហេតុ​បង្ក​រការភ្ញាក់ផ្អើល​ដល់ក​ម្មក​រ​ធ្វើការ​ជាមួយគ្នា ​និង​ប្រជាពលរដ្ឋនៅក្នុង​ការដ្ឋាន​សាងសង់​ផ្ទះល្វែង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​ជនរងគ្រោះ​ឈ្មោះ​ ឈឹម​​ ស៊ី​ណង​ ភេទ​ប្រុស​ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​បារាយ៍​តូច ឃុំ​បាយ​រាយ៍ ស្រុក​បារាយ៍ ខេត្តកំពង់ធំ​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​លើ​សព​ជនរងគ្រោះ​ហើយ​បានបញ្ជាក់​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​និង​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ប្រពៃណី​៕