ភ្នំពេញ​៖​​ កាលពី​យប់​ថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ បុរស​ម្នាក់​បើករថយន្ដ​កាមរី​ឆ្លាម​ជាន់​ហ្វ្រាំង​អត់​ស៊ី​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​​ និង​រថយន្ដ​ព្រូស​មួយគ្រឿង​និង​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ការ​ភា្ញ​ក់​ផ្អើល ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ សង្កាត់​ទំនប់ទឹក ​ខណ្ឌចំការមន រាជធានីភ្នំពេញ។

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-8701 ​បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុងស្ថានភាព​ស្រវឹងស្រា​។​ក៏បាន​រេ​ចង្កូត​ទៅបុក​និង​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-3107​ បណ្ដាលឱ្យ​ម៉ូតូ​នៅ​ពីក្រោម​រថយន្ដ​។​ ឯ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​និង​បន្ត​ទៅបុក​ម៉ូតូ​PCX ​ពណ៌​សរ​និង​រថយន្ដ​ព្រូស​ពណ៌​សរ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រង​ការខូចខាត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​វាស់​វែង​យក​រថយន្ដ​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​យកទៅ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ដ​បង្ក​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕