​ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី ១២​ខែកុម្ភៈ​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អ​និតិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ ​រហូត​បានសម្រេច​រួច​ដើរទៅ​ដេក​ធ្វើ​ហាក់​គ្មាន​រឿង​អ្វី​កើតឡើង​ឡើយ​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​សួរនាំ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង​ផ្លូវ​១០៣​ក្រុមទី​៣​ភូមិ​ទួល​ថ្ងាន់​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌឫស្សីកែវ ។​

​មន្ត្រីនគរបាល​បញ្ជាក់​ថា​ក្មេងស្រី​រងគ្រោះ​ជា​អ​និតិ​ជន​ឈ្មោះ រ​.​ស​.​ល ​អាយុ​១៤​ឆ្នាំ ​ស្នាក់នៅ​ជាមួយ​ម្ដាយ​ក្នុង​បន្ទប់​ជួល​ក្បែរ​ជនសង្ស័យ​ដែល​ទើបតែ​មកពី​ចម្ងាយ ​មានឈ្មោះ​ សុខ​​វែង​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ ជំ​ពូ​វ័​ន្ត ​សង្កាត់​ជំ​ពូ​វ័​ន្ត​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មន្ត្រីនគរបាល​ដដែល​បញ្ជាក់​ពី​ដំណើររឿង​ដែល​ក្មេងស្រី​រងគ្រោះ​រៀបរាប់​ប្រាប់​ម្ដាយ​របស់ខ្លួន​យ៉ាងដូច​ច្នេះ​ថា​៖ ​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​ដេក​ចុច​ទូរស័ព្ទ​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង​។​ ជនសង្ស័យ​បាន​មករក​សុំ​ខ្ទឹមសរ​ដោយ​ឃើញ​នៅ​ទីនោះ​មាន​សភាព​ស្ងាត់​ពុំមាន​មនុស្ស​ជនសង្ស័យ​ក៏​ចូលទៅក្នុង​បន្ទប់​ចាប់​ខ្ទប់មាត់​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ទ​វៈ​បានសម្រេច​រួច​ក៏​ចូលទៅ​ដេក​ក្នុង​បន្ទប់​ជួល​របស់​ក្មួយ​វិញ ដែល​នៅក្បែរនោះ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ក្រោម​ការចោទប្រកាន់​រំលោភ​សេព​ស​ន្ទ​វៈ​បាននិងកំពុង​ស្ថិតក្រោម​ការឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕