ភ្នំពេញ៖ មនុស្ស​២​នាក់​របួសធ្ងន់ ចំណែក​ម្នាក់ទៀត​រងរ​បួស​ស្រាល បន្ទាប់ពី​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍ បង្ករឡើង​ដោយ​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង​ជិះ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន បើក​បញ្ច្រាសទិស​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​ម៉ូតូ​ស្កុប​ពី​ដូចគ្នា បើក​ស្រប​ទិស កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១១ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ នៅតាម បណ្តោយ​ផ្លូវ​២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។