ព្រះសីហនុ៖ (ដំណឹងបឋម)! មុន​នេះ​បន្តិច​មានករណីរទេះ​ភ្លើង​ បាន​បុក​ប៉ះឡាន​បែន​ដឹក​ដី​ នៅ​ភូមិ​ទូល​ ឃុំ​ទឹកថ្លា​ ស្រុកព្រៃនប់​ កន្លែង​ថ្នល់រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩នេះ។

អធិការនគរបាលស្រុកព្រៃនប់ថ្លែងថា ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្តនិងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕